(ភ្នំពេញ)៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

មរណភាពរបស់ ឧបាសិកា ឈឹម ឆោម គឺជាការបាត់បង់នូវម្ដាយ ជីដូន និងជីទូត ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌នាពេលកន្លងមក។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយ ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងអោយដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឈឹម ឆោម បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕