(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងអ៉ីនធើណេត បង្កប់ល្បែងស៊ីសងចំនួន១ទីតាំង នៅផ្ទះលេខ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក។

ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈប្រព្រឹត្តល្បែងស៊ីសង។

ក្រុមការងារខណ្ឌ បានសម្រេចអប់រំណែនាំអ្នកមើលការទីតាំងខាងលើឲ្យត្រឡប់ទៅវិញ ដោយផ្តិតមេដៃ មិនបម្រើការអាជីវកម្មនេះបន្តទៀតឡើយ និងដកហូតកុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន០១គ្រឿង និងកៅអីចំនួន០៥ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕