(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ភ្លើងស្តុបថ្មី នៅក្រោមស្ពានព្រែកព្នៅ ប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវកប់ស្រូវ ដាក់ឲ្យដំណើរការជាផ្លូវការ នៅវេលាម៉ោង១៤៖០០នាទី រសៀល ថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៦នេះ។

រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Facebook បានបញ្ជាក់យ៉ាងដូច្នោះថា «នៅវេលាម៉ោង ១៤៖ ០០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ banដាក់ឲ្យដំណើរការភ្លើងស្តុបថ្មី នៅក្រោមស្ពាន ព្រែកព្នៅ ប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវកប់ស្រូវ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងចូលរួមភ្លើងស្តុប និងច្បាប់ចរាចរទាំងអស់គ្នា»

សូមជ​ម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ ​គម្រោងដំឡើងភ្លើងស្តុបចំនួន១០០កន្លែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ៕