(ភ្នំពេញ)៖ លោក ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះមានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ បានយករូបថតរបស់លោកទៅប្រើប្រាស់ធ្វើជារូបថតប្រូហ្វាល់របស់ខ្លួនក្នុងបណ្ដាញសង្គមតេឡេក្រាម ដោយដាក់ឈ្មោះជាអក្សរអង់គ្លេសថា «Seng Bolpha» ដើម្បីធ្វើការទំនាក់ទំនងផ្សេងៗ។

លោក ទូច ស៊ុនណារី បានបន្ដថា អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាប និងកុំចាញ់បោកបុគ្គលដូចមានបញ្ជាក់ឈ្មោះខាងលើ ដែលបាននិងកំពុងយករូបថតរបស់លោកទៅបន្លំ ប្រើប្រាស់នៅក្នុងបណ្តាញសង្គមតេឡេក្រាមឱ្យសោះ។

បន្ថែមពីនេះទៀត លោកបានប្រកាសមិនទទួលខុសត្រូវរាល់ទង្វើទាំងឡាយណាដែលបុគ្គលខាងលើបង្កឡើងឡើយ៕