(បន្ទាយមានជ័យ)៖ ឧកញ៉ា វង្ស ដួង និងភរិយា បានជួយឧបត្ថម្ភគ្រែដេកចំនួន១០០គ្រែ ជូនវរសេនាតូចថ្មើរជើង៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ ឈរជើងក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាកាយវិការប្រកបដោយគុណតម្លៃយ៉ាងវិសេសវិសាល។

គ្រែដេកចំនួន១០០គ្រែនេះ នឹងត្រូវដាក់ជូននាយទាហាន នាយទាហានរង និងពលទាហានស្នាក់នៅ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅចំពោះទឹកចិត្ត ក្នុងការចែករំលែកថវិកាផ្ទាល់ខ្លួន របស់ឧកញ៉ា និងភរិយា ដែលជាការរួមចំណែកជួយកងទ័ពជាឃឿនការពារជាតិ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់ទុកការរួមចំណែករបស់ឧកញ៉ា វង្ស ដួង និងភរិយា គឺជាកាយវិការប្រកបដោយភាពជាគំរូ និងបានបង្ហាញឱ្យឃើញនូវស្មារតីនៃការចូលរួម និងកិច្ចសហការគ្នារវាងកម្លាំងជួរមុខ និងជួរក្រោយ ដើម្បីបុព្វហេតុសង្គមកម្ពុជា។

ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហាន ពលទាហាន គោរពជូនពរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សា លោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕