(ភ្នំពេញ)៖ សាស្ត្រចារ្យច្បាប់ពីររូបរួមមាន លោក រុន ពណ្ណារិទ្ធ និងលោកស្រី ចាំង ស៉ីណាត បានរួមគ្នាបង្កើតស្នាដៃពិសេស ដោយរៀបរៀងនូវសៀវភៅសិក្សា «នីតិព្រហ្មទណ្ឌទូទៅ» ដើម្បីជួយដល់និស្សិតច្បាប់។

សៀវភៅសិក្សា «នីតិព្រហ្មទណ្ឌទូទៅ» មានអត្ថប្រយោជន៍ដូចជា៖

១៖ យល់ដឹងពីទ្រឹស្តីទូទៅនៃនីតិព្រហ្មទណ្ឌ ដោយផ្តោតទៅលើធាតុផ្សំនៃបទល្មើស ការទទួលខុសត្រូវព្រហ្មទណ្ឌ និងទោស។

២៖ ការយល់ដឹងពីវិធីសាស្ត្រសរសេរឆ្លើយតបនឹងសំណួរប្រឡផ្សេងៗ ជាពិសេសគឺករណីសិក្សាបរមាធិប្បាយ។

៣៖ មានសំណួរសម្រាប់ហ្វឹកហាត់ និងចម្លើយដើម្បីពង្រឹងចំណេះដឹង។

សៀវភៅនេះមានសារសំខាន់សម្រាប់និស្សិតច្បាប់ ដែលមានបំណងចង់ប្រឡង ប្រជែងផ្នែកវិជ្ជាជីវៈច្បាប់ និងអ្នកដែលមានបំណងចង់សិក្សាស្វែងយល់ពីច្បាប់ព្រហ្មទណ្ឌ៕