(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាប្រធានគណបក្សស្របតាមច្បាប់ ព្រមទាំងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្សផងដែរ។

ការរៀបចំធ្វើសមាជគណបក្សហ្វ៊ុនស៉ិនប៉ិច ត្រូវបានធ្វើឡើងនៅព្រះដំណាក់វាលស្បូវ លេខA២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកគណបក្ស និងសមាជិក សមាជិកា យ៉ាងច្រើនកុះករផងដែរ៕