(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,២៧៣,១៧២នាក់ហើយ ដែលកើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៦,១១៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៥៨០,០៩៣នាក់ (ស្លាប់ ១៤៤,៧១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦១៩,៦៣៣នាក់ (ស្លាប់ ៥៤,៦២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩៣៩,១៩៨នាក់ (ស្លាប់ ៣២,០៥៦នាក់)
* ថៃ ឆ្លងចំនួន ២,៥១៧,៨៦៩នាក់ (ស្លាប់ ២២,៣២៣នាក់)
* វៀតណាម ឆ្លងចំនួន ២,៣៨០,៦៩៥នាក់ (ស្លាប់ ៣៨,៥២១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៩,៥៥៤នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៤១៨,៦៤០នាក់ (ស្លាប់ ៨៧៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៧,១០៣នាក់ (ស្លាប់ ៥៧៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៩៨៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៨,៤០៤នាក់ (ស្លាប់ ៩៨នាក់)៕