(តាកែវ)៖ ក្រុមកម្មកររោងចក្រកាត់ដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៧៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃអង្គារ៍នេះ។

លោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា ពិតជាមានកម្មករដួលសន្លប់នៅរោងចល្រខាងលើពិតប្រាកដមែន ហើយមូលហេតុ នៃការដួលសន្លប់នេះ មិនទាន់ដឹងពិតប្រាកដនៅឡើយទេ គ្រាន់តែកម្មករខ្លះបានប្រាប់ថា ពួកគេធីងធោងវិលមុខរកដួល។

លោកប្រធានមន្ទីរបានបន្តថា កម្មករទាំងអស់ដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ដោយស្ថានភាពជំងឺរបស់ពួកគេបច្ចុប្បន្នមានសភាពល្អប្រសើរជាបណ្ដើៗហើយ៕