(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានប្រកាស និងបង្ហាញជាសាធារណៈ នូវសមាសភាព និងលេខទូរស័ព្ទអ្នកនាំពាក្យតាមសាលាជម្រះក្តី រាជធានី-ខេត្ត និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ជូនដល់បណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ដើម្បីងាយស្រួលដល់ការធ្វើទំនាក់ទំនងព័ត៌មានរវាង សាលាដំបូងរាជធានី-ខេត្ត និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ជាមួយបណ្តាអ្នកសាសរព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណមតិ សាលាដំបូងរាជធានី-ខេត្តនិង អយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានចាត់តាំង ឲ្យមានអ្នកនាំពាក្យនិងតំណាងឲ្យស្ថាប័នរបស់ខ្លួន។

បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងរាជធានី-ខេត្ត គឺជាប្រធានលេខាធិកាដ្ឋានរដ្ឋបាល ឫអនុប្រធាន លេខាធិកាដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានី-ខេត្ត ចំណែកអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានី-ខេត្ត គឺជាព្រះរាជ្ញា ឯព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

ខាងក្រោមនេះ គឺជាសមាសភាព និងលេខទូរស័ព្ទអ្នកនាំពាក្យតាមសាលាជម្រះក្តីរាជធានី-ខេត្ត  និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានី-ខេត្ត៖