(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអញ្ជើញប្អូនៗ ដែល ប្រឡងជាប់ បាននិទ្ទេស A, B & C ចូលរួមកម្មវិធីទស្សនកិច្ច និងស្វែងយល់ពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២០២២ ដែលនឹង ប្រារព្ធ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២, វេលាវេលា៖ ម៉ោង ០៨៖៣០ ព្រឹក, ទីតាំងកម្មវិធី៖ CADT Innovation Center នៃបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា ស្ថិតនៅជាប់ ស្ពានទី២ ផ្លូវជាតិ លេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ Google Maps: bit.ly/CADT_Maps