(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៩០៤,៦៤៨នាក់ហើយ ដែលកើនឡើងជាង ៧មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,៩២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៤៤៦,៦៩៤នាក់ (ស្លាប់ ១៤៤,៤៥៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៥៩៤,០២២នាក់ (ស្លាប់ ៥៤,២១៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៩៥,០១៤នាក់ (ស្លាប់ ៣២,០១១នាក់)
* ថៃ ឆ្លងចំនួន ២,៤៧៥,៦៣២នាក់ (ស្លាប់ ២២,២៥៣នាក់)
* វៀតណាម ឆ្លងចំនួន ២,៣១៥,៦៨៩នាក់ (ស្លាប់ ៣៨,១៤៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,២២៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន៣៦៦,៤៧៣នាក់ (ស្លាប់ ៨៦០នាក់)
* ទ្បាវ ឆ្លងចំនួន១៣៥,៦៦០នាក់ (ស្លាប់ ៥៦២នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៥៥០នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,៦៩១នាក់ (ស្លាប់ ៩៨នាក់)៕