(ភ្នំពេញ)៖ ដើម្បីផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្ស ទៅទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក សាលាអាមេរិកាំង ហ្គោលឌិនហ្គេត បានធ្វើការចាប់ឆ្នោត​ផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្ស ជារៀងរាល់ឆ្នាំ ។

ទស្សនកិច្ចសិក្សាមានរយៈពេល២សប្តាហ៍ទៅសហរដ្ឋអាមេរិក សំរាប់ឆ្នាំនេះនឹងត្រូវចេញ ដំណើរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។ ជាងនេះទៅទៀត សន្លឹកឆ្នោតត្រូវបានចាប់ ដោយ​មាតាបិតា ឬអាណាព្យាបាលសិស្ស ចំនួន៣រង្វាន់ផងដែរ រួមមាន៖ រង្វាន់ទី១-អាហារូបករណ៍ទស្សនកិច្ចសិក្សាសហរដ្ឋអាមេរិក ១០០%, រង្វាន់ទី២- អាហារូបករណ៍ទស្សនកិច្ចសិក្សា ៥០% និងរង្វាន់​ទី៣-អាហារូបករណ៍ទស្សនកិច្ចសិក្សា ៣០% ។

សំរាប់ឆ្នាំសិក្សា ២០១៦-២០១៧ នេះ៖

រង្វាន់ទី១: អាហារូបករណ៍ទស្សនកិច្ចសិក្សា ១០០% បានទៅលើសិស្ស ឈ្មោះ ឡាំ លីគាវ ភេទស្រី ជាសិស្សថ្នាក់ទី៤ ភាសាអង់គ្លេសដែលជាសិស្សថ្មីទើបចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧នេះ ។

រង្វាន់ទី២: អាហារូបករណ៍ទស្សនកិច្ចសិក្សា៥០% បានទៅលើសិស្ស ឈ្មោះ សាន្ត ប៊ុណ្ណារ៉ុង ភេទប្រុស ជាសិស្សថ្នាក់ទី៧ ភាសាអង់គ្លេស

និងរង្វាន់ទី៣: អាហារូបករណ៍ទស្សនកិច្ចសិក្សា ៣០% បានទៅលើសិស្ស ឈ្មោះ ចាន់ ជីងហួត ភេទប្រុស ជាសិស្សថ្នាក់ទី៧ ភាសាអង់គ្លេស់៕