(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧៧០,៤៣១នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,២៨៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៨៧,២៨៦នាក់ (ស្លាប់ ១៤៤,៣៧៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៥៧៧,២៩៨នាក់ (ស្លាប់ ៥៤,០៩៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៨២,០៦០នាក់ (ស្លាប់ ៣១,៩៩២នាក់)
* ថៃ ឆ្លងចំនួន ២,៤៥៦,៥៥១នាក់ (ស្លាប់ ២២,២១០នាក់)
* វៀតណាម ឆ្លងចំនួន ២,២៩៥,៤៩៤នាក់ (ស្លាប់ ៣៧,៧៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៦,៥៣៦នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន៣៦២,១៧៦នាក់ (ស្លាប់ ៨៥៩នាក់)
* ទ្បាវ ឆ្លងចំនួន១៣៤,៩០១នាក់ (ស្លាប់ ៥៥៣នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៤៣៨នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,៦៩១នាក់ (ស្លាប់ ៩៨នាក់)៕