(ភ្នំពេញ)៖ លោក ស្រី ចំរើន បានចេញមកបដិសេធចោលទាំងស្រុង ចំពោះខ្លឹមសារមិនពិត និងមានលក្ខណៈបំពុលសង្គម ដែលបានបង្ហោះនៅលើទំព័រ Facebook មួយឈ្មោះ ស្រី ចំរើន ដែលមាន ID 1666311793628757 (https://www.facebook.com/chamroeun.srey.official)។

លោក ស្រី ចំរើន តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអះអាងថា ទំព័រ Facebook ដែលមានឈ្មោះ ស្រី ចំរើន (https://www.facebook.com/chamroeun.srey.official) ពីមុនជាកម្មសិទ្ធិរបស់លោក ប៉ុន្ដែក្រោយមកត្រូវបានគេលួច (Hacker) យកទៅគ្រប់គ្រង ដោយលោកគ្មានសិទ្ធិប្រើប្រាស់ទៀតនោះឡើយ។

បើតាមលោក ស្រី ចំរើន ចំពោះសកម្មភាពនៃការលួចយកទៅគ្រប់គ្រងនោះ លោកក៏បានដាក់ពា្យបណ្ដឹងទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានរួចមកហើយផងដែរ កាលពីពេលកន្លងទៅ។

លោក ស្រី ចំរើន បានបញ្ជាក់បែបនេះថា «ខ្ញុំសូមបដិសេធទាំងស្រុងលើការផ្សព្វផ្សាយ នេះព្រោះគណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun មានID 1666311793628757 គឺចោរប្រពន្ធ័បច្ចេកវិទ្យា បានលួច (Hacked) ពីឆ្នាំ២០១៧ យកទៅប្រើប្រាស់ក្នុងផ្លូវនយោបាយ និងបំពុលសង្គម ក៏ដូចជាបានវាយប្រហារថ្នាក់ដឹកនាំ ជាបន្តបន្ទាប់។ ខ្ញុំក៏បានដាក់ពាក្យបណ្តឹទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន»