(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្កីសម្រេចដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យានេះ មានកម្មវិធីដូចខាងក្រោម៖

*ទី១៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ
*ទី២៖ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត
*ទី៣៖ កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ គ.ជ.ប៖