(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ម៉ៅ សាមឿន ឈាថាំង និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល អតីតអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ និងជាអតីតសមាជិកព្រឹទ្ធសភានីតិកាលទី១ និងនីតិកាលទី២ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង៣៖២៥នាទីរសៀល ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់លោកវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់នូវស្វាមី បិតា និងជីតាដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ ជាកុលបុត្រដ៏ប្រពៃ ជាឥស្សរជន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក ថោង ខុន បានចូលរួមសម្តែងនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយលោកស្រី បុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ឈា ថាំង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕