(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមករា និងទិសដៅអនុវត្តបន្តសម្រាប់ ខែកុម្ភៈ ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ អគារ A សាលជាន់ទី៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនានា នៅក្នុងក្រសួងការពារជាតិផងដែរ។

លោកបានអះអាងថា កិច្ចប្រជុំនេះគឺជាកិច្ចថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ លើកទី១ ក្រោយមានការធូរស្បើយនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ក្នុងកំឡុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវិដ១៩ កងយោធពលខេមរភូមិន្ធ នៅតែមានភាកិច្ចសំខាន់ក្នុងការពង្រឹងកិច្ចការពារជាតិតាមព្រំដែន និងបង្រ្កាបបទល្មើស និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង៕