(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីជ្រើសរើសបេក្ខជនមួយរូប សម្រាប់ឈរឈ្មោះជា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៩ឆ្នាំ នាពេលខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បេក្ខជនដែលអាចឈរឈ្មោះបាន ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

* ត្រូវមានសញ្ជាតិខ្មែរពីកំណើត
* មានអាយុយ៉ាងតិច ៤៥ឆ្នាំ (គិតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២)
* មានសញ្ញាបត្រចាប់ពីឧត្តមសិក្សាឡើងទៅខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច
* មានបទពិសោធន៍ក្នុងការងារ យ៉ាងតិច១៥ឆ្នាំ។

សាធារណជន ដែលមានបំណងឈរឈ្មោះជាបេក្ខជន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សូមអញ្ជើញទៅដាក់ពាក្យនៅអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម (វិមានរដ្ឋចំការមន) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕