(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៧១២,៣០០នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៤,១៧៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៦៩,៣៩១នាក់ (ស្លាប់ ១៤៤,៣៤៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៥៦៩,៦៦៥នាក់ (ស្លាប់ ៥៤,០៥៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៧០,៧៥៨នាក់ (ស្លាប់ ៣១,៩៧៨នាក់)
* ថៃ ឆ្លងចំនួន ២,៤៤៧,៩៦៤នាក់ (ស្លាប់ ២២,១៨៨នាក់)
* វៀតណាម ឆ្លងចំនួន ២,២៨៦,៧៥០នាក់ (ស្លាប់ ៣៧,៧៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៦,៣៩៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន៣៥៩,០៧៥នាក់ (ស្លាប់ ៨៥៨នាក់)
* ទ្បាវ ឆ្លងចំនួន១៣៤,៤៣៨នាក់ (ស្លាប់ ៥៥១នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៣៩០នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,៤៧៦នាក់ (ស្លាប់ ៩៨នាក់)៕