(កំពត)៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត នាចុងសប្តាហ៍នេះ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ក្រោមអធិបតីភាពលោក បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្តាល និងប្រតិភូអមដំណើរ តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង សមាគមមូស្លីមកម្ពុជាខេត្ត សមាគមសិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត និងសមាជិក សមាជិកា សយសសមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ១០០០នាក់។

តាមរយៈសេចក្តីសម្រេចលេខ ០០១/២២ ស.យ.ស.ស/ស.រ ចុះថ្ងៃចន្ទ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលសម្ពន្ធយុវជនស្រលាញ់សន្តិភាព សម្រេចតែងតាំងលោក នូរ ច័ន្ទដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានទទួលបន្ទុកចុះជួយការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តជាប់ឆ្នេរសមុទ្រ (កែប កំពត ព្រះសីហនុ និងកោះកុង)៕