(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,២២៦,៣៨៧នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១២,៣៧៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៨៩,៣០៥នាក់ (ស្លាប់ ១៤៤,២២៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៤៤២,០៥៦នាក់ (ស្លាប់ ៥៣,៥១៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៣៦,១៥៩នាក់ (ស្លាប់ ៣១,៩០២នាក់)
* ថៃ ឆ្លងចំនួន ២,៣៨៤,៦៣៩នាក់ (ស្លាប់ ២២,០៤៨នាក់)
* វៀតណាម ឆ្លងចំនួន ២,១៥៥,៧៨៤នាក់ (ស្លាប់ ៣៦,៨៨៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,១៦៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣១៦,៧៧៤នាក់ (ស្លាប់ ៨៤៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៣០,២៩៣នាក់ (ស្លាប់ ៥២៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,០៦៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់)៕