(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,០៣១,៩៧៣នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១១,៦០៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៨០,២៤៨នាក់ (ស្លាប់ ១៤៤,២០១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៣៥៧,០៨៣នាក់ (ស្លាប់ ៥៣,៣០៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨២៤,៩៧៣នាក់ (ស្លាប់ ៣១,៨៦៩នាក់)
* ថៃ ឆ្លងចំនួន ២,៣៦១,៧០២នាក់ (ស្លាប់ ២២,០០៣នាក់)
* វៀតណាម ឆ្លងចំនួន ២,១១០,៧៣៧នាក់ (ស្លាប់ ៣៦,៤៤៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,៨១៥នាក់ (ស្លាប់ ១៩,៣០៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩៧,៥៤៩នាក់ (ស្លាប់ ៨៤៥នាក់)
* ទ្បាវ ឆ្លងចំនួន ១២៨,៩២៤នាក់ (ស្លាប់ ៥១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៩៥៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៩៨៦នាក់ (ស្លាប់ ៩៨នាក់)៕