(កំពង់ចាម)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រុមការងាររបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សេក ភូមី ប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមន្រ្តីជំនាញ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ស្នងការដ្ឋានភស្តុភារ និងហិរញ្ញកិច្ច បានចុះត្រួតពិនិត្យលទ្ធផល អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេលមួយត្រីមាស ការបើកផ្តល់ប្រាក់រង្វាន់ ទទួលបានពិន័យក្នុងការអនុវត្តច្បាប់ចរាចរណ៍ និងប្រាក់ឧបត្ថម្ភរបស់ក្រសួងមហាផ្ទៃ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្រុមការងារបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ស្នងការដ្ឋាន ពិសេសការដឹកនាំបញ្ជាអនុវត្តច្បាប់ចរាចរណ៍ និងក្រមសីលធម៌របស់កម្លាំង ព្រមទាំងការបើកផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កងកម្លាំង ប្រកបដោយតម្លាភាព ស្មើភាព ទៀតទាត់ និងបានដល់ដៃរបស់មន្រ្តីអនុវត្ត តាមរយៈប្រព័ន្ធធនាគារ៕