(អង់គ្លេស)៖ ក្រុមហ៊ុន Land Rover បានកំណត់ការផលិតរថយន្ត Discovery Sport ទី១០ម៉ឺនរបស់ខ្លួន ជាពិសេសដើម្បីជាការភ្ញាក់ផ្អើល ដល់អ្នកម្តាយម្នាក់ឈ្មោះថា ណាតាលី លីបតុន (Natalie Lipton) ក្នុងឱកាសទិវាគុណមាតា ។ គ្រួសារលីបតុន បានទិញដោយគ្មានគម្រោង នូវរថយន្តដែលបានធ្វើការរចនាផលិតដ៏ពិសេសនោះ ពីរោងចក្រផលិតរថយន្ត Jaguar Land Rover ក្រុងហេលវូដដែលមានចំងាយត្រឹមតែ ១០ម៉ៃល៍ពីផ្ទះរបស់ពួកគេ។

ដើម្បីប្រារព្ធជាអនុស្សាវរីយ៍ ដល់ការរចនាផលិតថ្មីដ៏ពិសេសនេះ ឲ្យបានមុនទិវាគុណមាតា នៅប្រទេសអង់គ្លេស ក្រុមហ៊ុន Land Rover បានជួបផ្ទាល់ជាមួយ និងកូនប្រុសទាំងពីរនៃគ្រួសារ លីបតុន គឺ ជេកូប (Jacob) ដែលមានអាយុ៧ឆ្នាំ និងណូអាហ៍ (Noah) ដែលមាន អាយុ៥ឆ្នាំ ដើម្បីរិះរកមធ្យោបាយ ក្នុងការធ្វើឲ្យរថយន្តថ្មីនេះ កាន់តែពិសេសសម្រាប់ម្តាយរបស់ពួកគេ ។

ក្រោមវត្តមានរបស់លោក Paul Cleaver ប្រធានផ្នែកកម្មវិធីរថយន្ត Discovery Sport និង លោក Andy Wheel ប្រធានផ្នែករចនាតួរថយន្ត នៃក្រុមហ៊ុន Land Rover, កុមារាទាំងពីរនៃគ្រួសារ លីបតុន បានទទួលនូវការអនុញ្ញាតិឲ្យធ្វើទស្សនកិច្ច ទៅគ្រប់ផ្នែកនៃមជ្ឈមណ្ឌលរចនា ម៉ូត និងវិស្វកម្ម នៅទីក្រុង Gaydon ។ ដោយបានទទួលនូវបទពិសោធន៍លើរថយន្តពិត រួមជាមួយការផលិត គំរូតំណាងម៉ូត ណូហ៍ (Noah) និង ជេកូប (Jacob) បានផ្តល់នូវគំនិតថ្មីៗ ជាច្រើនដើម្បីធ្វើឲ្យរថយន្តនោះកាន់តែពិសេស សម្រាប់អ្នកម្តាយ ណាតាលី (Natalie) ។

លោក Paul Cleaver ថ្លែងថា «វាជារឿងអស្ចារ្យណាស់ដែលរថយន្ត Discovery Sport បានឈានមកដល់ការវិវត្តន៍ដ៏សំខាន់នេះការដែល រថយន្តថ្មីនេះ បានបំពេញចិត្តអតិថិជន នៅទូទាំងពិភពលោក គឺជាការលើកទឹកចិត្តសម្រាប់ក្រុមការងារទាំងមូល ក្នុងការផលិតនិងប្រគល់ រថយន្ត» ។

លោកបន្តថា «រថយន្ត Discovery Sport ថ្មីនេះត្រូវបានវិវត្តឡើងជាពិសេស សំបូរបែបសំរាប់តំរូវការគ្រូសារ ដូច្នេះវាស័ក្តិសមដែលយើង ប្រារព្ធនូវកម្មវិធីដ៏ពិសេសនេះពីគ្រួសារ Land Rover ទៅកាន់គ្រួសារ Lipton ។ ខ្ញុំសប្បាយរីករាយណាស់ ដែលបានជួបជាមួយ ណូអាហ៍ (Noah) និង ជេកូប(Jacob) ។ ពួកគេមានឆន្ទៈខ្លាំង និងពោរពេញដោយគំនិតច្នៃប្រឌិត ហើយខ្ញុំជឿថាពួកគេ និងក្លាយជាអ្នករចនាម៉ូដ រថយន្តនាថ្ងៃអនាគត»។

ដើម្បីធ្វើឲ្យគំនិតកុមារាទាំងពីរក្លាយជាការពិត ក្រុមអ្នករចនាម៉ូដ អ្នកផ្គាត់ផ្គង់ និង អ្នកជំនាញទាំងឡាយនៃក្រុមហ៊ុន Jaguar Land Rover បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ដើម្បីបង្កើតនូវលក្ខណៈពិសេសទាំងឡាយដែល ត្រូវដាក់បញ្ចូលទៅក្នុងរថយន្តថ្មីនេះ ដែលផលិតនៅ រោងចក្រ ហេលវូដ នាក្រុង ម៉ឺសីសាយ៍ (Merseyside) ។ រោងចក្រ ហេលវូតបានចាប់ផ្តើមផលិតរថយន្ត Discovery Sport ជាផ្លូវការនា ខែតុលា ២០១៥ ។ ដោយមានការវិនិយោគចំនួន ២០០លានផោន(£) ជាមួយនិងការផ្តល់ការងារចំនួន ២៥០កន្លែងបន្ថែមទៀត ដើម្បីធានាឲ្យ បាននៅ វេនការងារ៣ពេល ក្នុងចង្វាក់ផលិតកម្ម២៤ម៉ោង ។ រថយន្តទី១០ម៉ឺនគ្រឿង ព័ណ៌ Corris Grey ស៊េរី HSE នឹងត្រូវបានដាក់ក្នុង ចង្វាក់ផលិតកម្មនាថ្ងៃទី២៩ កុម្ភៈ ដែលស្មើនឹងរយៈពេល ៥០០ ថ្ងៃបន្ទាប់ពីចាប់ផ្តើមផលិត។

រថយន្ត Discovery Sport ដែលបានចេញលក់នាខែធ្នូ ២០១៤ ឥលូវនេះបានលក់នៅទីផ្សារចំនួន១៧០ ទូទាំងពិភពលោក។ រថយន្តនេះក៏ បានទទួលរង្វាន់ កត្តិយសអន្តរជាតិចំនួន ៤០ រួចទៅហើយដែលរាប់បញ្ចូលទាំង រង្វាន់ «Large SUV of the Year» កាលពីពេលថ្មីៗនេះ ផងដែរ ។

ចំណែកឯនៅប្រទេសកម្ពុជាយើងវិញ អតិថិជនក៏អាចមានជំរើសស្របតាមតម្រូវការដោយទំនាក់ទំនងការជាវជាមួយនិងក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាអ្នកនាំចូលនឹងចែកចាយដាក់មុខនូវរថយន្តម៉ាក Land Rover នេះ៕