(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់អាហារូបករណ៍ ចំនួន ៨កន្លែង ជូននិស្សិតកម្ពុជា ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ថ្នាក់ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនលោកឧបនាយករដ្ឋមន្ត្រី។

អាហារូបករណ៍ដែលផ្តល់ដោយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិតកម្ពុជា ចំនួន ០៨កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ដូច្នេះ សម្រាប់បេក្ខជនដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជាមួយ លោកស្រី កែវ សិរីសុគន្ធារី តាមរយៈទូរសព្ទលេខ៖ ០១៧ ៥៦៩ ០៤១ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕