(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម ស សេរីវិចិត្រ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ឲមានសមាសភាពចូលរួមដូចជា អនុប្រធានតំបន់, ប្រធានរដ្ឋ អនុប្រធានរដ្ឋ ប្រធានទីក្រុង អនុប្រធានទីក្រុង សមាជិក សមាជិកា សរុប ៣២០រូប។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស សេរីវិចិត្រ ក៏បានថ្លែងសាររបស់សម្តេចតេជោប្រធានបក្ស ក្នុងឱកាសខួបទី៤៣ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០២២) និង លទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រកាសគាំទ្រពេញទំហឹងចំពោះការបោះឆ្នោតជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត។

លើសពីនេះ លោកក៏បានស្នើរសុំអោយក្រុមការងារមានការសហការណ៍ ពង្រឹងសាមគ្គីផ្ទៃក្នុង ឯកភាពគ្នា ដើម្បីរួមគ្នា អភិវឌ្ឍប្រទេសជាតិដែលប្រកបដោយសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពង់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តទៅទៀត៕