(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត និងក្រុមការងារបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅម៉ោង១១៖៥៥នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចដ៏ជោគជ័យប្រមាណ​៣សប្តាហ៍ នៅលើទឹកដីសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានអញ្ជើញមកដល់ក៏មានការរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រលានយន្ដហោះ​អន្ដរជាតិភ្នំពេញផងដែរ ក្នុងគោលបំណងជម្រាប​ជូនអំពីលទ្ធផលជុំវិញដំណើរទស្សន​កិច្ច​របស់លោក​ទៅកាន់​សហរដ្ឋអាមេរិក និងប្រទេសកាណាដា។

សូមជំរាបថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកការបង្រួបបង្រួមរវាង ជាតិសាសន៍ខ្មែរ នៅក្រៅប្រទេស ត្រូវគេឃើញថា បានទទួលការ​គាំទ្រគួរកត់សម្គាល់ ក្នុងគ្រាដែលប្រជាពលរដ្ឋខ្មែរមួយចំនួន​តូចនៅក្រៅប្រទេសនោះ បានធ្វើការប្រឆាំងតវ៉ាក៏ដោយ។ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន៣ ក្នុងរយៈពេលមិន​ដល់មួយ​ឆ្នាំផងនោះទេ ដើម្បីជួបប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនពាន់នាក់។ ដំណើរស្វែងរកការបង្រួបបង្រួមជាតិដោយ លោក ហ៊ុន ម៉ាណែត ត្រូវគេឃើញថា បានក្លាយជាដំណើរជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ ដើម្បីកុំឲ្យខ្មែរឈ្លោះប្រកែកគ្នា​ និងងាកមករួបរួម​សាមគ្គីភាព​គ្នា នៅក្រៅប្រទេសនោះ។

សូមទស្សនាខ្លឹមសារទាំងស្រុង របស់លោក ហ៊ុន ម៉ាណែត រយៈពេលជាង៤០នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖