(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងបន្តចុះដឹកនាំការងារនាំទឹកពីអាងកំពីងពួយ ស្រុកបាណន់ ខេត្តបាត់ដំបង ទៅកាន់ស្ទឹងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ៥លានម៉ែត្រគូប។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «ឥឡូវនេះ ទឹកបានឆ្លងកាត់ទំនប់ទី៣ ហើយ និងកំពុងត្រៀមរៀបចំបូមចេញពីទំនប់ទី៤ ទៅទំនប់ទី៥ ដែលជាទំនប់ចុងក្រោយ មុននឹងទឹកធ្លាក់ចូលទៅក្នុងស្ទឹងបរវេល»