(ភ្នំពេញ)៖ សមាគមធានារ៉ាប់រងកម្ពុជា ខិតខំប្រឹងប្រែងអនុវត្តគ្រប់សកម្មភាព ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៏នៃកាប្រើប្រាស់ធាការនារ៉ាប់រងគ្រប់ប្រភេទ រួមទាំងធានារ៉ាប់រងអគ្គិភ័យ ដើម្បីឲ្យពួកគាត់អាចគ្រប់គ្រងនូវជីវភាពរស់នៅ និងការពារគ្រោះមហន្តរាយអគ្គិភ័យ ដែលកើតឡើងជាយថាហេតុ។

មន្ត្រីសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា បើទោះបីជាសេវាធានារ៉ាប់រងអគ្គិភ័យនេះ មានប្រើប្រាស់នៅកម្ពុជាតាំងពីយូរហើយក្តី ប៉ុន្តែសេវានេះ ហាក់ដូចជាមិនទាន់ពេញនិយមឡើយ។ មូលហេតុនៃការមិនសូវពេញនិយមត្រង់ថា ពួកគាត់ហាក់ខ្វះការយល់ដឹងពីអត្ថប្រយោជន៍ និងខ្លាចការចំណាយលើសេវានេះ។

យោងតាមអត្តបទ របស់សមាគមធានារ៉ាប់រងកម្ពុជា ស្តីពី ការធានារ៉ាប់រងអគ្គិភ័យ បានបង្ហាញនូវអត្ថប្រយោជន៍ នៃការប្រើប្រាស់ការធានារ៉ាប់រងអគ្គិភ័យ ដូចជា៖ មិនបារម្ភអំពីថវិកាសម្រាប់ការសាងសង់, រក្សាចំណូលឲ្យមានលំនឹង, អាជីវកម្មលោកអ្នកនៅតែបន្តទៅមុខ, មិនចាំបាច់យកប្រាក់សន្សំមកសាងសង់ផ្ទះ, មិនប៉ះពាល់ដល់ផែនការ អនាគតរបស់លោកអ្នក, សេចក្តីសុខផ្លូវចិត្ត (Peace of mind), មានគម្រោងការត្រឹមត្រូវសម្រាប់អនាគត។

សមាគមបានបញ្ជាក់ទៀតថា ការធានារ៉ាប់រងអគ្គិភ័យ គឺជាដំណោះស្រាយមួយ ចំពោះការគ្រប់គ្រងហានិភ័យ របស់ប្រជាពលរដ្ឋ ពិសេសក្នុងបរិបថ នៃការរីកចម្រើននៃប្រទេសកម្ពុជា និងកំណើននៃអាគារ និងការសាងសង់លំនៅដ្ឋានថ្មីៗ។ ការទទួលបានការការពារ ដោយធានារ៉ាប់រងអគ្គិភ័យ នឹងផ្តល់ឲ្យទាំងអស់គ្នា នូវសេចក្តីសុខផ្លូវចិត្ត និងភាពជឿជាក់ក្នុងជីវភាព កាន់តែប្រសើរជាងមុន៕

ព័ត៌មានលម្អិតពីអត្ថប្រយោជន៍ ការធានារ៉ាប់រងអគ្គិភ័យ សូមអានអត្តបទ របស់សមាគមនធានារ៉ាប់រងកម្ពុជាទាំងស្រុង៖