(ភ្នំពេញ)៖ ទីបំផុតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ឬ «I Am a Role Model» លើកទី២ បានរកឃើញបេក្ខជន TOP-10 ចំនួន១០នាក់ហើយ ក្នុងចំណោមបេក្ខជន បេក្ខនារី ដែលបានចួលរួមសរុបចំនួន ៦៧នាក់។

លើនៅ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានបង្ហាញនូវឈ្មោះ (Profile) របស់បេក្ខជន បេក្ខនារី ដែលទទទួលបានការបោះ​ឆ្នោតគាំទ្រច្រើន​ជាងគេទាំង១០ ក្នុងចំណោមបេក្ខជនទាំង ៦៧នាក់ ដែលបានជ្រើសរើសដាក់ឲ្យចូលរួមការប្រកួតចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។

បេក្ខជន បេក្ខនារី ដែលជាប់ TOP-10 រួមមាន៖
១-ឈ្មោះ Mariny Hang (វីដេអូ) ការរៀបចំអាហារសប្បុរសធម៌ ជូនជនទីទ័លក្រ
២-ឈ្មោះ ខ ហ៊ុកស៊ុន (កំណាព្យ និងអត្ថបទ) កំរងរូបភាព យុវជន និងសកម្មភាពសង្គម
៣-ឈ្មោះ នី នរិន្ទ (វីដេអូ) ខ្សែជីវិតរបស់បូរី
៤-ឈ្មោះ ប៉ុល សីហា (វីដេអូ) កូនអើយ! ឈប់ប្រើគ្រឿងញៀន
៥-ឈ្មោះ កែវ សុវណ្ណរិទ្ធ (កំណាព្យ និងអត្ថបទ) មួយនាទី មួយជីវិត
៦-ឈ្មោះ សួស សុវត្ថិ (វីដេអូ) Chhert Chhert Bun Phum Youth
៧-ឈ្មោះ ព្រហ្ម ថារី (កំណាព្យ និងអត្ថបទ) ជីវិតអ្នកដឹកនាំ
៨-ឈ្មោះ ថែហេង តាំង (កំណាព្យ និងអត្ថបទ) ខ្ញុំជាយុវជនល្អ
៩-ឈ្មោះ ញ៉ែម វិបុល (កំណាព្យ និងអត្ថបទ) ឪពុកខ្ញុំ....អភិបាលកិច្ចល្អ!
១០-ឈ្មោះ លី ធីដានី (កំណាព្យ និងអត្ថបទ) យុវជនគំរូ

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «បេក្ខជន TOP-10 ទាំង១០នាក់ នឹងត្រូវដាក់ឲ្យប្រកួតប្រជែងបោះឆ្នោត ជាបន្តទៀតនៅក្នុងគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ។ សូមចូលរួមបោះឆ្នោត (LIKE) បេក្ខជនឬបេក្ខនារីដែលមានស្នាដៃគំរូសម និងទទួលបាន LIKES !។ ជាថ្មីម្តងទៀត សូមអបអរសាទរចំពោះបេក្ខជន និងបេក្ខនារី TOP-10 ទាំង១០នាក់!»។

សូមជម្រាបថា បេក្ខជនដែលឈ្នះការប្រកួតលើកទី១ គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត» មកពីសាលាប៊ែលធី៕