(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩នោះទេ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣០នាក់ ក្នុងនោះករណីនាំចូលចំនួន២៩នាក់ប្រភេទអូមីក្រុង និងឆ្លងក្នុងសហគមន៍ប្រភេទអូមីក្រុង ១នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦២១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០១៤នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕