(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ តំណាងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ត្រី សាន ចាន់រតនា មន្ត្រីអគ្គិភ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។

លោក ព្រហ្ម យ៉ន បាននាំយកថវិការរបស់លោកចំនួន៤,០០០.០០០រៀល, ថវិការរបស់អង្គភាពចំនួន១,០០០.០០០រៀល ព្រមទាំងទឹកក្រូចចំនួន២កេស ទឹកបរិសុទ្ធចំនួន២កេស ប្រគល់ជូនដល់លោកអនុសេនីយ៍ត្រី សាន ចាន់រតនា ស្ថិតនៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង សម្រាប់ជួយសម្រួលដល់ថ្លៃព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានផ្ដាំផ្ញើចូលរួមសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ស្នងការ និងលោកឧត្តមសេនីយ៍ត្រីស្នងការរងផងដែរ ហើយខិតខំប្រឹងប្រែងជាមួយស្ថានភាពសុខភាព របស់ខ្លួន ដើម្បីបានជាសះស្បើយឡើងវិញ៕