(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីបុគ្គលិកសុខាភិបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានលើកសរសើរដល់មន្រី្ត និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបំរើសេវាសុខភាព ដល់ប្រជាជនប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្ត និង សំណូមពរឲ្យបុគ្គលិក និង មន្រ្តីសុខាភិបាលទាំងអស់បន្តខិតខំប្រឹងប្រែង ផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ជាពិសេសគឺត្រូវខិតខំបង្កើននូវចំណេះដឹង និង ចំណេះធ្វើរបស់ខ្លួនតាមរយ:ការបណ្តុះបណ្តាលបន្តថែមទៀត។

បន្ទាប់មក លោករដ្ឋមន្រ្តីក៏បានអញ្ជើញចុះសាកសួរសុខទុក្ខ អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ៕