(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle សប្តាហ៍ទី២ បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹងបេក្ខជន-បេក្ខនារី​ជាច្រើនរូប ដែល​បានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គ Live Show សម្រាំងចេញពីកូនក្រុមរបស់ Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ The Battle ឡើងទៅវគ្គ Live Show និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2

ជួន ណាគ្រី VS សូ សុផាលីន
ច្រៀងបទ៖ យំឲ្យធ្លាយទ្រូង​

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2

ម៉ក ទេពរិន្ទដា VS សូ សុផាលីន
ច្រៀងបទ៖ កំអែលស្នេហ៍

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2

ពុំ ភារុំ VS ឈុន ប៊ុនហេង
ច្រៀងបទ៖ លំបាកតែឯង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2

ធី វ៉ាន់ឌី VS ប៊ី គីមស៊ីន
ច្រៀងបទ៖ ហែកបេះដូង

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2

ឡុង រតនា VS តន់ ច៍ន្ទស៊ីម៉ា
ច្រៀងបទ៖ មួយនាទី

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 2
អ៊ឹង មួយគា VS រ៉េត ស៊ូហ្សាណា

ច្រៀងបទ៖ Girl on Fire

- សប្ដាហ៍នេះទទួលបានបេក្ខជន ៨នាក់ទៀតហើយដើម្បីទៅវគ្គ Live Show