(ភ្នំពេញ)៖​ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបង្ហាញថា ការបោះឆ្នោតគាំទ្របេក្ខជន ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងបន្តរហូតដល់ម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងទទួលបានបេក្ខជនជាប់ក្នុងលំដាប់ TOP-10 ! ហើយនៅពេលនេះ បេក្ខជនដែលនាំមុខពេលនេះ គឺ ខ ហុកស៊ុន (កំណាព្យ), Mariny Hang (Video), នី នរិន្ទ (Video), កែវ សុវណ្ណរិទ្ឋ (កំណាព្យ).....។

សូមបោះឆ្នោតឥឡូវនេះ តាមរយ៖ { http://samdechhunsen.gov.kh/khmer_youth_ro…/view_content.php}

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី២នេះ បានចាប់ផ្តើមទទួលការចុះឈ្មោះ និងទទួលស្នាដៃប្រកួតប្រជែងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

សូមជម្រាបថា បេក្ខជនដែលឈ្នះការប្រកួតលើកទី១ គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត» មកពីសាលាប៊ែលធី៕