(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ អញ្ជើញចូលរួមពិធីសំណេះសំណាល បុណ្យចូលឆ្នាំថ្មី និងខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ១​ ឧសភា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ នៅក្នុងពិធីអបអរសាទរសំណេះសំណាល បុណ្យចូលឆ្នាំថ្មី និងខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ១​ ឧសភា វេលាម៉ោង៧៖៤០នាទី។

កម្មវិធីនេះមានការចូលរួមពីកម្មករ កម្មការិនី ប្រមាណ៣៥០០នាក់ ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ដើម្បីអបអរសាទរដល់ទិវាពលកម្មអន្តរជាតិ ១ ឧសភា ផងដែរ៕