(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ តទៅ ដូច្នេះប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់អាចទៅពិនិត្យនៅតាមសាលាឃុំ-សង្កាត់ ឬទីតាំងផ្សេងៗក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ព្រមទាំងតាមរយៈគេហទំព័ររបស់ គ.ជ.ប ផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖