(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «Srey Aun Naga» បានទម្លាយសារសំឡេងសម្ងាត់របស់កញ្ញា ឈឹម ស៊ីថរ ដោយបញ្ជាឱ្យអ្នកចូលរួមធ្វើបាតុកម្ម នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់ភ្ញៀវ និងបុគ្គលិក ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។

ហ្វេសបុកនេះបានរៀបរាប់ថា៖ «បងប្អូនដែលធ្វើបាតុកម្មតវ៉ា និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមិនបានចូលរួមប្រជុំតាម Zoom កាលពីថ្ងៃទី២៩ ធ្នូ ២០២១ សូមពិចារណាគិតគូឱ្យបានល្អិតល្អន់នូវការណែនាំ រៀបចំធ្វើផែនការរបស់នាង ឈឹម ស៊ីថរ ក្នុងការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់បុគ្គលិក ដែលមិនបានចូលរួមតវ៉ា ជាពិសេស គឺការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown។ សកម្មភាពទាំងនេះ គឺសុទ្ធសឹងជាការបង្កហេតុដោយខុសច្បាប់ ហើយខាងអាជ្ញាធរគេពិតជាមានហេតុផលត្រឹមត្រូវក្នុងការប្រើវិធានការច្បាប់មកលើពួកយើងបាន»

ខាងក្រោមនេះជាវីដេអូដែលទម្លាយដោយ Facebook មួយឈ្មោះ «Srey Aun Naga» អំពីការបញ្ជារបស់នាង ឈឹម ស៊ីថរ ទៅកាន់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ ឱ្យធ្វើបាតុកម្មខុសច្បាប់៖

សូមស្តាប់សារសំឡេង៖ https://fb.watch/aeoswcc7Th/