(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃនេះ បានបង្ហាញវីដេអូ អំពីសារសំខាន់នៃការអនុវត្ដវិធាន សុវត្ថិភាពទេសចរណ៍ សម្រាប់សមាគមន៍ទេសចរណ៍ដើម្បីអបអរក្នុងឱកាសឆ្លងឆ្នាំសកល ដែលនឹងប្រព្រឹត្តទៅត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នឹងជំងឺឆ្លងកូវីដ-១៩។

ដើម្បីគាំទ្រដល់ចលនាទេសចរណ៍ផ្ទៃក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ ក្រសួងទេសចរណ៍ សូមក្រើនរំលឹកដល់គ្រប់មូលដ្ឋាន អាជីវកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ អំពីការបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) ក្នុងគន្លងប្រក្រតីភាពថ្មី ពិសេសវិធានការ «៣ការពារ និង៣កុំ»

ខាងក្រោមនេះ ជាបទយកការណ៍បង្ហាញពីសារៈសំខាន់នៃការអនុវត្ដវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សមាគមន៍ទេសចរណ៍៖