(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨៦, ៨៥៨,៧៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៤៥,៩៥៨នាក់ និងជាសះស្បើយឡើងវិញ ២៥៣,១៥៨,៧០៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៥, ២៤៦,៧៨១នាក់ ស្លាប់ចំនួន ៨៤៥,៧៣៧នាក់ និងជាសះស្បើយចំនួន ៤១,៤៦៧, ៦៦០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៨៣៧,៧១០នាក់ ស្លាប់ចំនួន ៤៨០,៨៦០នាក់ និងជាសះស្បើយ ៣៤,២៥៨, ៧៧៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២៧៧,២៣៩នាក់ ស្លាប់ ៦១៩,០២៤នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖