(សៀមរាប)៖ អនុប្រធាននិងសមាជិកក្រុមការងារយុវជន នៃគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពាក់មេដៃជាតុបការ ក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមប្រធាន គឺជាថ្នាក់ដឹកនាំ ដែលមានសមត្ថភាព ទេពកោសល្យ និងជាអ្នកដឹកនាំដ៏ល្អប្រសើរ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ឯកឧត្តមតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ហើយ ឯកឧត្តម បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តសៀមរាប។

សារអបអរសាទរនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ទៀ សីហា ពិតជាថ្នាក់ដឹកនាំ ដើម្បីចូលរួមចំណែកនូវការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជានៅខេត្តសៀមរាប នាពេលបច្ចុប្បន្ន និងនាពេលអនាគត៕