(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុង), ជាសះស្បើយ១៣នាក់, ស្លាប់ចំនួន១នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)

២៖ WHO ព្រមាន៖ កំណើននៃករណីឆ្លង «អូមីក្រុង» កំពុងបោកបក់ទ្វីបអឺរ៉ុប ដូចរលកយក្សស៊ូណាមិ

៣៖ សារថ្មីមួយទៀតរបស់លោក ហ៊ុន ម៉ាណែត ផ្ញើជូន សម រង្ស៉ី៖ «បើមិនហ៊ានតតាំងជាមួយក្មេង គួរបញ្ចេញយុវជនបន្តវេនមកប្រកួតជាមួយខ្ញុំ»

៤៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នឹងត្រូវដោះលែងពីពន្ធនាគារ នៅពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍នេះ

៥៖ សម្តេចពិជ័យសេនា៖ កម្ពុជារងឥទ្ធិពល និងការជ្រៀតជ្រែកពីមហាអំណាច អស់ពីរឿងមួយចូលរឿងមួយ

៦៖ ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ស្វែងរកកន្លែងជ្រកកោន

៧៖ ប្រមុខការទូត បកស្រាយចំពោះការជ្រើសរើសមូលបទ៖«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

៨៖ សហរដ្ឋអាមេរិក អំពាវនាវឱ្យចិន និងហុងកុង ដោះលែងបុគ្គលិកសារព័ត៌មាន Stand News

៩៖ ក្រសួងរៀបចំដែនដី រកចំណូលចូលថវិកាជាតិបានប្រមាណ ១១៥លានដុល្លារ នៅឆ្នាំ២០២១

១០៖ ក្រុមប្រឹក្សាសន្តិសុខ UN ប្រកាសថ្កោលទោស ការសម្លាប់រង្គាលមនុស្សជាង ៣០នាក់ នៅមីយ៉ាន់ម៉ា

១១៖ ទោះបីប្រឈមនឹងកូវីដ១៩ ក៏ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជាឆ្នាំ២០២១ មានទំហំប្រមាណ ៥ពាន់លានដុល្លារ

១២៖ សហរដ្ឋអាមេរិកតែងតាំងបេសកជនពិសេស «ទទួលបន្ទុកបញ្ហាសិទ្ធិស្ត្រី» នៅអាហ្វហ្គានីស្ថាន

១៣៖ ក្រសួងសាធារណការ៖ រថយន្តកែចង្កូតពីស្តាំទៅឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាត មិនចុះបញ្ជីផ្តល់បណ្ណសម្គាល់ឱ្យឡើយ

១៤៖ លោក បៃដិន និងលោក ពូទីន នឹងជួបជជែកគ្នានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញសំណុំរឿងអ៊ុយក្រែន

១៥៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ រយៈពេល៣ឆ្នាំ មានមនុស្សជិត៤លាននាក់ មកធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ

១៦៖ ចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស ខិតកាន់តែជិតខ្ទង់ ២០០,០០០នាក់ តែការរឹតត្បិតនឹងមិនមានឡើយ

- ព័ត៌មាន Fresh News Plus

១៖ Samsung កំពុងប្រែក្លាយ Galaxy S22 Ultra ឱ្យទៅជាស្មាតហ្វូនលំដាប់កំពូល ដោយភ្ជាប់មកមួយនូវអង្គផ្ទុកទិន្នន័យ 1TB និង S Pen

២៖ លីគកំពូលកម្ពុជា ឆ្នាំ២០២២ អាចសល់តិចក្រុម ដ្បិតក្លិបមិនគ្រប់លក្ខខណ្ឌត្រូវកាត់ទៅលេងលីគទី២

៣៖ ថៃ បំបាក់ឥណ្ឌូនេស៊ី ៤-០ ជើងទី១ នៃវគ្គផ្តាច់ព្រ័ត្រ Suzuki Cup 2020 មានសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន

៤៖ Man City កើនគ្រាប់ស៊ុតបាន ១១៣គ្រាប់នៅ Premier League ក្រោយយកឈ្នះ Brentford

៥៖ អតីតប្រធានក្រុម Chelsea លោក Terry នឹងចាប់ផ្តើមតួនាទីជាទីប្រឹក្សាគ្រូបង្វឹក នៅសាលាបណ្តុះបណ្តាលក្លិប

៦៖ អ្នកចាត់ការ Arsenal លោក Arteta នឹងខកខានការដឹកនាំប្រកួតប៉ះ City ក្រោយវិជ្ជមានកូវីដ-១៩

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)