(ភ្នំពេញ)៖ នៅឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលចូលថវិកាជាតិ បានប្រមាណ១១៥លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

របាយការណ៍របស់ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា «ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិ សរុបមានចំនួន ៤៧២ ០៦៩ ៥៦៦ ២៥៨រៀល (ប្រមាណ១១៥លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ១.៦២% គិតទាំងពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ»

របាយការណ៍បានឲ្យដឹងទៀតថា ចំណូលដែលក្រសួង ប្រមូលបាននៅឆ្នាំ២០២១៖

១៖ ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ១៣ ៦០៣ ២២៩ ៨០១រៀល ក្នុងនោះ
* សេវាសំណង់ទូទៅ ចំនួន ១១ ៥២២ ៧១៣ ៣២៥រៀល
* សេវាសំណង់លើសសន្ទស្សន៍ ចំនួន ២ ០៥០ ០០០ ០០០រៀល
* សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិកត្រូនិកចំនួន ៧ ៩៧១ ៨០០រៀល
* ចំណូលពីការជួលអចលនវត្ថុ ចំនួន ២២ ៥៤៤ ៦៧៦រៀល

២៖ ចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី ខេត្ត ចំនួន ៤៥៨ ៦៦ ៣៣៦ ៤៥៧រៀល ក្នុងនោះ
* សេវាសុរិយោដី ចំនួន ៦០ ៤៤៥ ៧៨៦ ០៤២រៀល
* សេវាសំណង់ទូទៅ ចំនួន ៣២ ៤២៥ ១០៩ ៥០០រៀល
* ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៦៥ ៥៩៥ ៤៤០ ៩១៥រៀល។

ក្រសួងរៀបចំដែនដី ចូលរួមបង្កើតបាននូវចលករ និងបរិយាកាសល្អប្រសើរសម្រាប់ធុរកិច្ច និងការវិនិយោគពង្រឹងភាពសុខដុមរមនា ក្នុងសង្គម និងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕