(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកស្រី គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ត្រូវជាឪពុករបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១៖៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ៕

ខាងក្រោមនេះជាសារលិខិតសម្តេចសាយ ឈុំ៖