(ភ្នំពេញ)៖ អ្នកស្រី ស្រ៊ បញ្ញា អាយុ២៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៨៣០០៥៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៦អឺ០អឺ១ ផ្លូវ១៩៤ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន

បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

អ្នកស្រី ស្រ៊ បញ្ញា បានឱ្យដឹងថា ចំពោះលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ១០០ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទិញពីឈ្មោះ លន់ វណ្ណៈ មាន ព្រំប្រទល់, ខាងជើងទល់នឹងដីឡូត៍B៣, ខាងត្បូងទល់នឹងដីឡូត៍B១, ខាងកើតទល់នឹងដីឡូត៍B៦ និងខាងលិចទល់នឹងចំណីផ្លូវ។

អ្នកស្រីបានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

អ្នកស្រីសូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំ នាងខ្ញុំនោះ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕