(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញមកបញ្ជាក់ឲ្យកាន់តែច្បាស់ថា ខ្លួនគ្រោងដាក់ម៉ាស៊ីបោះពុម្ពបណ្ណបើកបរ (Printing Machine) នៅតាមបញ្ជរនានា ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ដូចជានៅផ្សារទំនើបអ៊ីអនជាដើម។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសានេះ ក្រសួងសាធារណការបានច្រានចោល នូវការលើកឡើងបស់ព័ត៌មាន និងបណ្តាញសង្គមមួយចំនួន​ ដែលចេញផ្សាយថា ក្រសួងគ្រោងដាក់ម៉ាស៊ីនវ៉េនឌីង (Vending Machine) ដែលមានន័យថា ម៉ាស៊ីនលក់ទឹក+ទឹកក្រូចកំប៉ុង ឬការដាក់ម៉ាស៊ីនសម្រាប់លក់បណ្ណបើកបរ ឬប្តូរបណ្ណបើកបរនោះ។

ខាងក្រោមនេះ​​ គឺជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ៖