(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានបាញ់ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច នៅម្តុំអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យជនរងគ្រោះ​២នាក់ រងរបួស​ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងជិះម៉ូតូម៉ាកវ៉េវអ៉ី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ មកភ្ជង់ ហើយបាញ់បណ្តាល​ត្រូវជនរងគ្រោះ២នាក់ រងរបួស រួចហើយក្រុមចោរ​បានយកម៉ូតូគេច​ខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកភ្លាមៗ​ទៅកាន់មន្ទីរពេទ្យ ហើយកម្លាំងសមត្ថកិច្ច​ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍។

សូមបញ្ជាក់ថា ជនរងគ្រោះម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ គឺជាប្រជាការពារភូមិ៕