(ភ្នំពេញ)៖ ដើម្បីអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាបោះឆ្នោតឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត ចម្រៀងមួយបទក្រោមចំណងជើងថា «ជយោឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត» ត្រូវបានផលិតឡើង។

ចម្រៀងនេះត្រូវបានផ្ដួចផ្ដើម និងឧបត្ថម្ភផលិតដោយឯកឧត្តម គួច ចំរើន, រៀបរៀងដោយព្រឹទ្ធនិពន្ធ ហ៊ុន ហេង, បច្ចេកទេសតន្ត្រី ដឹកនាំផលិតដោយ ម៉ែន សាខន, ច្រៀងដោយ ឌៀប ពិសិដ្ឋសុធា តាមលំនាំបទកន្សែងក្រហម៕

សូមទស្សនា និងស្ដាប់បទចម្រៀង ជយោឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖