(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការផ្ដន្ទាទោសពិន័យជាប្រាក់ ចំពោះបរធនបាលដែលប្រព្រឹត្ដល្មើស។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

មាត្រា៤៦ និង៤៧ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បានចែងថា បរធនបាលដែលមានចេតនាផ្តល់ព័ត៌មានមិនពិត ក្នុងការចុះបញ្ជីបរធនដំបូង ឬចុះបញ្ជីបរធនបន្ត ស្របតាមបទ- ប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០ ០០០ ០០០ (ហាសិបលាន) រៀល ទៅ២០០ ០០០ ០០០ (ពីររយលាន) រៀល និង/ ឬដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែទៅ ៣(បី) ឆ្នាំ។

បុគ្គល ឬបរធនបាលដែលចូលរួមប្រព្រឹត្តបទល្មើស ទាក់ទងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវផ្តន្ទាទោសដោយអនុលោមតាមច្បាប់ស្តីពី ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញ-ប្បទានភេរវកម្ម និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។

បរធនបាលដែលទម្លាយការសម្ងាត់វិជ្ជាជីវៈ ដែលបណ្តាលឲ្យខូចផលប្រយោជន៍ ភាគីពាក់ព័ន្ធត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០ ០០០ ០០០ (ហាសិបលាន) រៀលទៅ ១០០ ០០០ ០០០ (មួយរយលាន) រៀលនិង/ ឬដាក់ពន្ធនាគារពី ១ (មួយ) ខែទៅ១ (មួយ) ឆ្នាំ (ច្បាប់ ស្តីពីបរធនបាលកិច្ច, ២០១៩ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១, អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់
អាជ្ញាធរសេវាហិរញ្ញាវត្ថុមិនមែនធនាគារ ២០២១)៕